បណ្តោយឲ្យខួរក្បាលធ្វើការរបស់ខួរក្បាល

បណ្តោយឲ្យបេះដូងទទួលអារម្មណ៍ដែលបេះដូងចង់ទទួល

ជាជាងទៅបញ្ឈប់ការគិត ឬ បង្អាក់អារម្មណ៍ដែលបេះដូងចង់ទទួលបាន

ជឿជាក់ទៅលើខួរក្បាល និង បេះដូង មិនមែនព្រោះតែគ្រប់យ៉ាងនឹងល្អប្រសើរ តែព្រោះដឹងថារាល់ការចាប់ផ្តើម ភ្ជាប់មកជាមួយសេចក្តីបញ្ចប់រួចជាស្រេច។ 

ការព្យាយាមវិនិច្ឆ័យការគិត ឬ ប្រឹងរកអ្វីមកបន្លប់អារម្មណ៍ឈឺចាប់ មិនបានជួយឲ្យគ្រប់យ៉ាងប្រសើរឡើយ ផ្ទុយទៅវិញ ធ្វើឲ្យមានភាពជ្រួលច្របល់ទៅវិញ ក៏ព្រោះយើងព្យាយាមចង់គ្រប់គ្រងស្ថានការណ៍ទាំងដែលយើងគ្មានកាតព្វកិច្ចអ្វីទាំងអស់។ ខួរក្បាល គឺ សំរាប់គិត បេះដូង គឺ សំរាប់ទទួលអារម្មណ៍ ដៃ ជើង គឺ សំរាប់ធ្វើការងារប្រចាំថ្ងៃ ការព្យាយាមបញ្ឈប់សកម្មភាពអ្វីមួយ បង្ករឲ្យមានភាពស្រពឹកស្រពន់ រួចក៏ក្លាយជាជម្ងឺ បើទោះបីផ្នែកនីមួយៗនៃរាងកាយយើងធ្វើការផ្សេងៗគ្នាមែន តែភាពមិនស្រណុកនៃផ្នែកណាមួយក៏បង្ករផលរំខានទៅដល់រាងកាយទាំងមូលដូចគ្នា។

បណ្តោយឲ្យគ្រប់គ្នាបំពេញការងារដែលគេមានមកស្រាប់ ហើយទទួលថាមិនមែនខ្លួនមិនមែនអ្នកធ្វើទេ តែការងារយើង គឺការមិនធ្វើ។  


This free site is ad-supported. Learn more