គ្រប់យ៉ាងដែលកើតមានឡើងមិនត្រូវការការអនុញាតពីនរណាម្នាក់ឡើយ យើងអាចសុំពេលដើម្បីទទួលយកអ្វីមួយ តែការទទួលយកអាចមានបានបន្ទាប់ពីការប្រកែក បែបនេះ មុននឹងមានភាពស្ងប់សុខ ក៏ត្រូវមានភាពវឹកវរមកបញ្ជាក់ដូចគ្នា។

មិនទទួលយក ក៏មិនប្រកែក មិនសូម្បីតែព្យាយាមចង់ដឹង ឬ មិនដឹង គ្រប់យ៉ាងប្រព្រឹត្តទៅតាមដំណើរដែលមានរួចមក។ ការដែលយើងដឹង ឬ មិនដឹង រីករាយ ឬ ឈឺចាប់ ទទួល ឬ បដិសេធ ត្រឹមជាប្រតិកម្មផ្លូវចិត្ត និង ខួរក្បាលប៉ុណ្ណោះ ហើយនោះក៏ជាផ្នែកមួយនៃដំណើរដូចគ្នា។ 


This free site is ad-supported. Learn more