ពេលខ្លះយើងនិយាយទាំងមិនដឹងថាខ្លួនកំពុងនិយាយអ្វីឡើយ

ពេលខ្លះអ្វីដែលយើងនិយាយចេញមក គឺនិយាយដើម្បីតែបញ្ចេញពីអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ ជាជាងនិយាយដោយសមស្របជាមួយសភាពជាក់ស្តែង

យើងអាចរៀនពាក្យថ្មីៗបាន តែយើងមិនអាចកែប្រែសម្តីរបស់យើងបានឡើយ ដរាបណាយើងមិនឃើញពីការប្រែប្រួលអារម្មណ៍របស់ខ្លួននៅក្នុងពាក្យសម្តី

ការនិយាយដោយស្របនឹងសភាពជាក់ស្តែងមិនដើម្បីតែបង្កើនទំនាក់ទំនងប៉ុណ្ណោះទេ តែការនិយាយដោយដឹងថាខ្លួនកំពុងនិយាយអ្វី ក៏ជាសមាធិមួយ។ ហើយសមាធិ មិនកើតឡើងត្រឹមមួយ ឬ ប្រាំនាទីក្នុងមួយថ្ងៃឡើយ តែសមាធិ គឺបន្តរជានិរន្តដូចដង្ហើម និង ជីវិតដូច្នេះដែរ។ 


This free site is ad-supported. Learn more